សហភាពអឺរ៉ុបបិទខ្ទប់សារព័ត៌មានរុស្ស៊ី!
អត្ថបទដោយ៖
AMS OneMinute
សេរីភាពសារព័ត៌មានត្រូវបានលោកខាងលិចផ្តល់តម្លៃខ្ពស់ណាស់ ប៉ុន្តែពេលនេះបាននាំគ្នាបិទបណ្តាញផ្សាយរបស់រុស្ស៊ីទៅវិញ ក្រោមហេតុផល “ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។”
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា “Russia Today (RT) និង Sputnik ដែលគាំទ្រដោយរដ្ឋរុស្ស៊ី ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេនឹងមិនអាចផ្សព្វផ្សាយការភូតកុហករបស់ពួកគេ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ Putin និងសាបព្រោះការបែងចែកគ្នាក្នុងសហភាពរបស់យើងបានទៀតទេ”៕

✍🏽-ពុយ គា