កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤១៥នាក់ ខណៈជាសះស្បើយ ៤៥០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤១៥នាក់ ក្នុងនោះករណីនាំចូល ២៩នាក់ និងឆ្លងក្នុងសហគមន៍ ៣៨៦នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៤៥០នាក់ និងពុំមានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ១ពាន់ ០០៤នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៤ពាន់ ៦២៧នាក់, ស្លាប់សរុប ៣ពាន់ ០៣២នាក់៕

ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner