ម៉ិចស៊ីកូប្រកាសមិនចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី

ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador បាននិយាយថា ប្រទេសរបស់លោកនឹងមិនចូលខ្លួនពាក់ព័ន្ធនឹងការជំរុញដាក់ទណ្ឌកម្មលើរុស្ស៊ី រឿងប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែនទេ ដោយលោកលើកហេតុផលថា ចង់ឲ្យប្រទេសលោកមានសន្តិភាពជាមួយបណ្តាប្រទេសទាំងអស់។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១ មីនា ថា «ពួកយើងនឹងមិនចូលរួមរាល់សកម្មភាពសងសឹកបែបសេដ្ឋកិច្ចណាមួយទេ ពីព្រោះយើងចង់រក្សាទំនាក់ទំនងល្អជាមួយគ្រប់រដ្ឋាភិបាលទាំងអស់ នៅលើពិភពលោក» ដោយលោកបន្ថែមទៀតថា ការរក្សាភាពអព្យាក្រឹត្យ របស់មិចស៊ីកូ គឺស្ថិតក្នុងតួនាទី ចរចាជាមួយគ្រប់ភាគី ក្នុងជម្លោះនេះ»៕ ប្រភពពី RT ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner