ផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ៖ ផែនការងារធនធានមនុស្សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនកាលពីព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យសកម្មភាពការងាររបស់ការិយាល័យជំនាញទាំង០៣ចំណុះផែនការងារធនធានមនុស្ស និងដាក់ចេញ ផែនការ មួយចំនួនទៀតពង្រឹងការងារដឹកនាំគ្រប់គ្រងកម្លាំង និងការងារជំនាញតាមការិយាល័យទាំងបី គឺការិយាល័យ បុគ្គលិក ការិយាល័យបណ្តុះបណ្តាល និងការិយាល័យ ផ្សព្វផ្សាយអប់រំ។
កិច្ចប្រជុំដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស ដោយ មាន ការចូលរួមពីលោកនាយការិយាល័យបុគ្គលិក លោកនាយ ការិយាល័យបណ្តុះបណ្តាល លោកនាយ ការិយា ល័យ ផ្សព្វផ្សាយអប់រំ និងលោកនាយរងការិយាល័យបុគ្គលិក៕ ដោយ៖ គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។