សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវផ្ញេីសារលិខិតអបអរសាទរ ខួបលេីកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ភ្នំពេញ៖ នៅថ្ងៃទី ២ ខែមីនាឆ្នាំ២០២២ នេះសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវបានផ្ញេីជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជា នារី ថ្នាក់ ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ វិសេស វិសាលប្រកបដោយបរិយាកាសរីករាយ នៃខួបលើកទី១១១ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២២នេះ។

សារលិខិតបានបញ្ជាក់ថា ខ្ញុំ និងភរិយា សូមចូលរួមអបអរ សាទរជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដោយមនោសញ្ចេតនា សប្បាយរីករាយ ក្នុងទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីជាការរំលឹក និងចងចាំ ចំពោះការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ ស្ត្រី ទូទាំងសកលលោក ទាមទារការទទួលស្គាល់ជា សកលនូវ គុណតម្លៃ និងសិទ្ធិសេរីភាព ដែលត្រូវបានរំលោភ បំពាន ក្នុងអតីតកាល ។

ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏មាន សារៈសំខាន់របស់នារី ដែល មិនត្រឹមតែបានបំពេញ នូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ក្នុងនាមជាមាតា ក្នុងនាម ជាភរិយា ជា កូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេច បាននូវបរិយាកាស និងភាពកក់ក្ដៅក្នុងក្រុមគ្រួសារ និងក្នុង សង្គមជាតិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរ តួនាទីយ៉ាងសកម្មចូលរួមក្នុងការងារ ដឹកនាំ ការគ្រប់គ្រង និងការ អនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ ក្រោមជាតិ សម្រេចបាននូវស្នាដៃជាច្រើនរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ទន្ទឹមនេះ នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាព ដែលប្រទេសជាតិយើង កំពុងរង ការលំបាក និងតស៊ូជម្នះ នូវបញ្ហាប្រឈមបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ នារី របស់យើងគ្រប់រូបបានដើរតួនាទីជាកម្លាំងស្នូល ប្រកបដោយ ភាពស្វាហាប់ អង់អាច តស៊ូពុះពារ និងអំណត់ព្យាយាម បំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់មុខសញ្ញា រាប់ទាំងនៅលើដងផ្លូវសាធារណៈ នៅក្នុងអង្គភាព ប្រតិបត្តិការ និងនៅក្នុងសហគមន៍ ដើម្បីចុះសាកសួរសុខទុក្ខ គាំទ្រ និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺរាតត្បាតជាសកលនេះក៏ដោយ ។ ជាមួយ គ្នានេះដែរ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជានារី ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ បាន នឹងកំពុងចូលរួមកាន់តែសកម្មក្នុងការងារការពារ និងបង្ការ ទប់ស្កាត់ ប្រឆាំង ជំងឺកូវីដ-១៩ តាមគ្រប់មធ្យោបាយ និង គ្រប់លទ្ធភាព ដើម្បីអប់រំ និងផ្សព្វផ្សាយនូវវិធានកា រ សុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងផ្តល់ការគាំទ្រជា ជំនួយ មនុស្សធម៌ សម្ភារៈ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ នៅតាមគោលដៅងាយរងគ្រោះ ដោយមិន រើសអើង ៕ ដោយ៖ រ៉ាវុធ

សូមជូនខ្លឹមសារលិខិត ៖

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner