ក្រសួងការពារជាតិរុស្ស៊ី៖កងទ័ពខ្លួនជិត ៥០០នាក់ស្លាប់ និងរបួសជិត ១,៦០០នាក់

ម៉ូស្គូ៖ យោធារុស្ស៊ីបានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ទាហាន របស់ ចំនួន ៤៩៨នាក់បានស្លាប់ និងជិត ១,៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងអំឡុងប្រតិបត្តិការវាយលុកដែល កំពុងបន្ត លើអ៊ុយក្រែន។

ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ីក៏បានច្រានចោលរបាយការណ៍ ដែលថា មានអ្នកស្លាប់ និងរបួសរាប់មិនអស់ ដោយចាត់ទុកការ អះអាង នេះថា ជាព័ត៌ មានមិនពិតដែលមានប្រភពចេញពីសត្រូវ។

បើតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ីនោះ អង្គភាពកងទ័ព អ៊ុយក្រែន និងកងកម្លាំងប្រដាប់អាវុធស្តាំនិយម តាមសេចក្តី រាយការណ៍ បានបាត់បង់ទាហានយ៉ាងហោចណាស់ ២,៨៧០នាក់ ខណៈ ៣,៧០០នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងបន្ថែមថា ទាហានអ៊ុយក្រែនប្រមាណ ៥៧២នាក់ត្រូវបានចាប់ឃុំខ្លួន។

តួលេខផ្លូវការនៃជនរងគ្រោះដែលបានប្រកាសដោយទីក្រុងម៉ូស្គូ ខាងលើនេះ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីការអះអាងដែល ធ្វើ ឡើងកន្លងមក ដោយទីក្រុងកៀវ ដែលបាននិយាយថា ទាហានរុស្ស៊ី ជាង ៥,៨០០នាក់បានស្លាប់ ចាប់តាំងពីការឈ្លានពានបាន ចាប់ផ្តើម៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner