មន្ទីរបញ្ចកោណពន្យារពេលបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានកំណត់ពេលវេលាសារជាថ្មី នូវការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ។ លោក John Kirby នៅថ្ងៃពុធម្សិលមិញបានបញ្ជាក់ដូច្នេះថា ចំណាត់ការនេះបង្ហាញថា យើងជាមហាអំណាចនុយក្លេអ៊ែរ ដែល មានការទទួលខុសត្រូវ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយបែប នេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្ហាញថា អាមេរិកមិនមាន ចេតនាក្នុងការចូលរួមក្នុងសកម្មភាពណាមួយដែលអាចយល់ខុសនោះទេ។ លោក Kirby បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ដែលបានបញ្ជាឱ្យការ បាញ់ សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III របស់យើង ដែលគ្រោងធ្វើនៅសប្តាហ៍នេះ នឹងត្រូវពន្យារពេល។
លោក Kirby ខ្លួនគាត់ផ្ទាល់បានអំពាវនាវថា ការពន្យារពេលនៃការ បាញ់សាកល្បងនេះ គឺមិនមែនជាជំហានថយក្រោយក្នុងការត្រៀម ខ្លួនរបស់យើងទេ ហើយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជា ស្រេច និងមានឆន្ទៈក្នុងការការពារខ្លួន សម្ពន្ធមិត្ត និងដៃគូរបស់ខ្លួន ប៉ុន្តែថា នៅពេលមានភាពតានតឹង លោកទទួលស្គាល់ថា វាសំខាន់ ណាស់ដែលទាំងអាមេរិក និងរុស្ស៊ី ត្រូវចងចាំពីហានិភ័យ នៃការ គណនាខុស និងចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យទាំងនោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា