សហរដ្ឋអាមេរិកកំពុងសម្លឹងរកវិធីដករុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

បរទេស៖ ក្រសួងការបរទេសអាមេរិកអាចនឹងព្យាយាមរកវិធី ដើម្បី រុញ ច្រានរុស្ស៊ីចេញពីកៅអីអចិន្ត្រៃយ៍របស់ខ្លួន នៅក្នុងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយធ្វើឱ្យរង្គោះរង្គើសមតុល្យ អំណាចរបស់ស្ថាប័នអន្តរជាតិ ចំពេលមានកំហឹងចំពោះ សង្រ្គាម នៅអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានប្រាប់សមាជិកសភាអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុង វ៉ាស៊ីនតោនកំពុងស៊ើបអង្កេតការរំពឹងទុក នៃការបណ្តេញរុស្ស៊ី ចេញពី តំណែងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ម្នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងប្រាំ។ យ៉ាងណាមិញ គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ថាតើត្រូវព្យាយាម សម្រេចឱ្យបាននូវលទ្ធផលបែបនេះទេ ព្រោះវាទំនងជាតម្រូវឱ្យមាន ការផ្លាស់ប្តូរធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ការអត្ថាធិប្បាយរបស់លោកស្រី Sherman ធ្វើឡើងបន្ទាប់ពី មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីថ្កោលទោសរុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែនកាលពីសប្តាហ៍មុននិងទាមទារឱ្យទីក្រុងម៉ូស្គូដកកងកម្លាំងរបស់ខ្លួនចេញពីអតីតសាធារណរដ្ឋសូវៀតនេះជាបន្ទាន់៕ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner