អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង៤៤០ លាន នាក់និងអ្នកស្លាប់ជិតប្រាំមួយលាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ចំនួន អ្នក ឆ្លងជំងឺកូវីដ១៩( COVID-19 )នៅទូទាំងពិភពលោក បានកើន ឡើងដល់ ៤៤០,៦៤១,៨០០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មាន ចំនួន ៥,៩៩៣,០៤៣នាក់ និងជាសះស្បើយឡើងវិញ ៣៧៣,១០៨,៥៧៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លង ជំងឺ COVID-19 ចំនួន ៨០,៧៧០,៦០៤នាក់ ស្លាប់ចំនួន ៩៧៩,៧២៥ នាក់ និងជាសះស្បើយចំនួន ៥៣,៩៤៥,៧៨៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៩៤៤,៧៦១នាក់ ស្លាប់ចំនួន ៥១៤,៤១៩នាក់ និងជាសះ ស្បើយ ៤២,៣៤៣,២២៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៨,៨៤២,១៦០នាក់ ស្លាប់ ៦៥០,០៥២នាក់ និងជាសះស្បើយ ២៦,៦៦៨,០១០នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា