វៀតណាមឆ្លងជាង១១ម៉ឺននាក់ក្នុងមួយថ្ងៃ
អត្ថបទដោយ៖
លន់ សារ៉ាត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានអ្នក កើត ជំងឺកូវីដ១៩ ចំនួនជាង១១ម៉ឺននាក់ ត្រឹមរយៈពេលួយថ្ងៃ។
ក្រសួងថា កាលពីថ្ងៃទី០២ ខែមីនា មានករណីវិជ្ជមានថ្មីៗក្នុង ប្រទេសចំនួន១១០,២៨០នាក់ ដែលកើតឡើងនៅ៦៣ ខេត្តក្រុង។នេះ ជាចំនួនឆ្លងប្រចាំ ថ្ងៃដ៏ខ្ពស់ពុំធ្លាប់មាននាពេលកន្លងទៅ។
ក្រៅពីនេះ ក៏មានមនុស្សស្លាប់ដោយសារជំងឺនេះ ចំនួន៩៧នាក់ ទៀតដែរ កាលពីម្សិលមិញ។
រហូតមកដល់ពេលនេះ ៧៨,៩ភាគរយនៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬ ២ដូសរួចរាល់ នៅវៀតណាម៕ ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ