នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងឆ្លងកូវីដ១៩

កូរ៉េ៖ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម ប៊ូ គីយ៉ុន (Kim Boo-kyum) បានឆ្លងជំងឺកូវីដ១៩ នេះបើតាមការការិយាល័យប្រកាសឲ្យ ដឹង នាថ្ងៃទី០៣ ខែមីនានេះ។

ប្រទេសកូរ៉េខាងត្បូងកំពុងមានករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ក្នុង កម្រិតដ៏ខ្ពស់ ពុំធ្លាប់មាន នាសប្តាហ៍នេះ ជាមួយនឹងវាយលុកខ្លាំង ពីប្រភេទថ្មីអូមីក្រុង។

មន្ត្រីជំនិតរបស់លោកបានប្រាប់ថា លោកនាយករដ្ឋមន្ត្រីក្អក បន្តិចបន្តួច ព្រឹកមិញនេះ ប៉ុន្តែ មានអាការស្រាលធម្មតាទេ ហើយទទួលការព្យាបាលនៅគេហដ្ឋាន ខណៈដែលកិច្ចការងារ របស់លោកត្រូវបានមន្ត្រីផ្សេងៗ ធ្វើជំនួសបណ្តោះអាសន្ន។

កូរ៉េខាងត្បូង កាលពីថ្ងៃពុធ ម្សិលមិញបានប្រកាសថា ឆ្លងថ្មីជិត ២០ម៉ឺននាក់ ស្លាប់១២៨នាក់៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner