សម្តេចក្រឡាហោម ស ខេង បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដោយមានការ អញ្ជើញចូលរួមពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។
មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ បានសម្ដែងការសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ដែលបាន សហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២១ ក្នុងការបំរើសេវា សាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុង រាជធានី ភ្នំពេញបានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយ គោលនយោបាយរាជ រដ្ឋាភិបាលសំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ មួយ ចំនួន ដែលគ្នុងនោះគឺការគ្រប់គ្រងសភាពការណ៍នៅ មូលដ្ឋានជា ប្រចាំ ដោយទប់ស្កាត់ការប៉ុនប៉ងបង្កភាពចលាចលក្នុង សង្គម។ ការដោះស្រាយជម្លោះនៅមូលដ្ឋានដោយផ្អែកលើច្បាប់ និងប្រកប ដោយ យុត្តិធម៌ និងការចៀសវាងអំពើហិង្សាក៏ជាបទពិសោធន៍ និងជាគោលការណ៍ដែលត្រូវបន្តអនុវត្តឱ្យបានជាប់ជាប្រចាំ។ ចំណែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភា ព សង្គមវិញ សម្ដេចបានគូសបញ្ជាក់ថាការពាររាល់កិច្ចប្រជុំនានា ដែល កម្ពុជាធ្វើម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងកិច្ចប្រជុំ អន្តរជាតិ ផ្សេងទៀតនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ក៏ជាភារកិច្ចស្នូល។
សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនរដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ៕ ដោយ៖ រ៉ាវុធ