កីឡាករបាល់ទាត់ជម្រើសជាតិរុស្សី៤នាក់ រក្សាភាពស្ងៀមស្ងាត់ ចាប់តាំងពីលោកពូទីនបានឈ្លានពានអ៊ុយក្រែន
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យពិភពកីឡាមានភាពចលាចលដែលបានធ្វើអោយស្ថាប័នគ្រប់គ្រងកីឡាបានហាមឃាត់អត្តពលិករបស់ប្រទេស និងក្រុមជម្រើសជាតិ រុស្ស៊ីទាំងអស់មិនអោយចូលរួមប្រកួត។
អត្តពលិករុស្ស៊ីបានថ្កោលទោសអំពើហឹង្សានេះ រួមទាំងកីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក Daniil Medvedev បាននិយាយកាលពីសប្តាហ៍មុនថា គេចង់លើកកម្ពស់សន្តិភាពជុំវិញពិភពលោក ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករមួយចំនួនរបស់ប្រទេសនេះ បានរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្លាំងចំពោះជម្លោះនេះ ជាពិសេសគឺកីឡាករបាល់ទាត់របស់រុស្ស៊ី។ មានតែកីឡាករជម្រើសជាតិ៤រូបប៉ុណ្ណោះដែលលេងនៅក្រៅប្រទេសរុស្ស៊ី ប៉ុន្តែពួកគេមិនបាននិយាយអ្វីដែលទាក់ទង់ពីការលុកលុយទឹកដីអ៊ុយក្រែននៅឡើយ។
តារាបាល់ទាត់អ៊ុយក្រែន Andriy Yarmolenko របស់ក្លឹប West Ham បានអំពាវនាវដល់កីឡាកររុស្ស៊ីសម្រាប់ភាពស្ងៀមស្ងាត់របស់ពួកគេចំពោះការលុកលុយរបស់ Vladamir Putin លើទឹកដីកំណើតរបស់គេ។ ខ្សែប្រយុទ្ធរូបនេះបានបង្ហោះវីដេអូមួយនៅលើ Instagram ដោយដាក់ស្លាកអ្នកលេងរុស្ស៊ីជាច្រើននាក់ ហើយបានជំរុញឱ្យពួកគេរួបរួមគ្នា និង ‘បង្ហាញបាល់របស់ពួកគេនៅក្នុងជីវិតពិត’ ។
ទន្ទឹមនឹងនេះដែរ ក្រុម Everton បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យខ្លាចដូចគ្នា កាលពីដើមសប្តាហ៍នេះ ដោយបានថ្កោលទោស Dzyuba ‘ ចំពោះការមិននិយាយប្រឆាំងនឹងការឈ្លានពានរបស់ពូទីន’៕
ប្រភព ៖ Daily Mail Sport
អត្ថបទ ៖ សារ៉ាន ទីងី