សំបុត្រកម្មវិធីប្រដាល់ Box Office របស់ Tyson Fury ប្រកួតជាមួយ Dillian Whyte លក់អស់យ៉ាងឆាប់រហ័ស
អត្ថបទដោយ៖
សារ៉ាន ទីងី
បន្ទាប់ពីប្រកាសលក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ
អ្នកប្រដាល់ Tyson Fury បានអបអរនៅលើ Instagram បន្ទាប់ពីសំបុត្រចូលរួមទស្សនាការប្រកួត Box Office របស់គេជាមួយ Dillian Whyte លក់អស់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈដែលអ្នកគាំទ្រ 90,000 ត្រូវចំណាយរហូតដល់ 5,000 ផោនដើម្បីបានមើលការប្រកួតនៅ Wembley ។
សំបុត្រចូលរួមទស្សនាការប្រកួត អ្នកប្រដាល់ទម្ងន់ធ្ងន់ Tyson Fury ប្រយុទ្ធជាមួយ Dillian Whyte នៅថ្ងៃទី 23 ខែមេសាខាងមុខ បានដាក់លក់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី 2 ខែមីនា។
ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកដែលចង់ទិញសំបុត្រទស្សនាមានរហូតដល់ 150,000 នាក់ប៉ុន្តែពួកគេបានខកចិត្ត ដោយសារ Wembley អាចផ្ទុកអ្នកទស្សនាបានត្រឹមតែ 90,000 នាក់ប៉ុណ្ណោះ៕
ប្រភព ៖ Daily Mail Sport
អត្ថបទ សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។