ក្រសួងពីរក្រើនរំលឹកដល់រោងចក្រ សហគ្រាសត្រូវចុះបញ្ជីបង់វិភាគ ទាន ហិរញ្ញវត្ថុ និង ត្រូវមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បានធ្វើការក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលផលិត និងនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ ត្រូវចុះបញ្ជីបង់វិភាគទានហិរញ្ញវត្ថុ និង ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ត្រឹមត្រូវ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងការងារបានបញ្ជាក់ថាដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាលើវិស័យនាំចេញវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនិង កាបូបក្រសួងទាំងពីរបញ្ជាក់ថា៖ ១. ត្រូវចុះបញ្ជី និងបង់វិភាគទាន ហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia – BFC) តាមរយៈសមាគមរោងចក្រ កាត់ដេរ នៅកម្ពុជា (Garment Manufacturers Association in Cambodia – GMAC) ស្របតាមស្មារតីនៃអនុស្សរណៈ នៃការ យោគយល់គ្នារវាងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគម រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
២. ត្រូវមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារ ដែល ចេញដោយគណៈកម្មការផ្តល់ វិញ្ញាបនបត្របញ្ជាក់អនុលោម ភាពលក្ខខណ្ឌការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់ អំពីស្ថានភាពលក្ខខណ្ឌការងារប្រចាំរោងចក្រ សហគ្រាស ស្របតាមប្រកាសលេខ៤៣៤/២០ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ អនុលោម ភាពលក្ខខណ្ឌការងារ។ សម្រាប់ ឆ្នាំ២០២២ នេះ រោងចក្រសហគ្រាសអាចស្នើសុំវិញ្ញាបនបត្របញ្ចាក់អនុលោមភាពលក្ខខណ្ឌការងារប្រចាំឆ្នាំ២០២២ ក្នុងរបបស្វ័យប្រកាសអធិការកិច្ច ការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh/ របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

៣. ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តទៅ រោងចក្រ សហគ្រាស ដែលផលិត និងនាំចេញ ផលិតផលវាយនភណ្ឌ និងកាត់ដេរសម្លៀក បំពាក់ និងផលិតផលធ្វើដំណើរនិងកាបូប ដែលមិនបានចុះបញ្ជី និងបង់វិភាគទានហិរញ្ញវត្ថុទទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងមិនមានវិញ្ញាបនបត្របញ្ជាក់ អនុលោមភាពលក្ខខណ្ឌ ការងារប្រចាំឆ្នាំដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនឹងមិនទទួលបានសិទ្ធិក្នុងការនាំចេញទំនិញទៅបរទេសពីក្រសួងពាណិជ្ជកម្មឡើយ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោក ស្រី ដែលជាម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ព្រមទាំង ការិយភារីនៃវិស័យនាំចេញវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផល ធ្វើដំណើរនិងកាបូបទាំងអស់ ចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner