ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមកើនឡើង (Video Inside)

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩ក្បៀស៥៣ ពាន់លាន ដុល្លារក្នុងឆ្នាំ២០២១ ដែលជាតួលេខខ្ពស់បើទោះបីជាប្រទេសទាំង២បន្តប្រឈមនឹងវិបត្តិ ឆ្លងកូវីដ១៩យ៉ាងណាក្តី។

តួលេខនៃទំហំពាណិជ្ជកម្មនេះ បានលើកឡើងក្នុងពេលដែលមាន កិច្ចពិភាក្សាគ្នារវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា គឺលោក ចម ប្រសិទ្ធ ជាមួយនឹង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀង ហ៊ុយ តាំង កាលពីថ្ងៃទី១មីនា។

ក្នុងកិច្ចពិភាក្សានោះ មន្ត្រីនៃប្រទេសទាំង២ បានរំពឹងនូវកំណើន ទំហំតួលេខធ្វើពាណិជ្ជកម្មថែមទៀតរវាងប្រទេសទាំង២ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner