លោក វុធ តារ៉ា ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលថ្មីស្រុកជាំក្សាន្ត ជំនួសលោក ជា គឹមសេង ដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ

ខេត្តព្រះវិហារ ៖ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ និងតែងតាំងលោក វុធ តារ៉ា អតីតអភិបាលរងស្រុកជាំក្សាន្ត ជាអភិបាលថ្មីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា៖ បានធ្វើការណែនាំដល់លោកអភិបាលស្រុក ដែលទើបបានចូលកាន់តំណែងថ្មី ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង រួបរួមសហការគ្នា អនុវត្តការងារសំខាន់ៗរួមមាន ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារក្រសួងសុខាភិបាល ទប់ស្កាត់ការរាលដាលជំងឺកូវី-១៩ជាពិសេសជំងឺបំលែងថ្មីអូរមីក្រុង ។ បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ដោយលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនូវទូទាំងស្រុក ។

ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ច គណៈអភិបាល ដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក៏ដូចជា បញ្ជាជុំរុញការដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុក ជុំរុញការចុះបញ្ជីរដីធ្លី ជុំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនៈភាពតាមការកំណត់ ៕ ដោយ ៖ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner