មន្ត្រីនាំពាក្យក្នុងគណរដ្ឋមន្ត្រីបាត់បង់ជីវិតដោយជម្ងឺគាំងបេះដូង (Video Inside)

មន្ត្រីនាំពាក្យម្នាក់ក្នុងអង្គភាពគណរដ្ឋមន្ត្រី បានបាត់បង់ជីវិតនៅថ្ងៃទី៣មីនានេះ ដោយសារ ជម្ងឺគាំងបេះដូង។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ ថាលោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពវេលាព្រឹកថ្ងៃទី៣ មីនានេះ ដោយសារតែករណីជម្ងឺគាំងបេះដូងពិតប្រាកដមែន។

លោក ឯក ថា ដែលគេស្គាល់ ថាឯកម៉ាដ្រា គឺជាអតីតអ្នកកាសែតខ្មែរដ៏ឆ្នើមម្នាក់មុនលោកបានក្លាយជាម​ន្ត្រីនាំពាក្យក្នុងអង្គ ភាពរបស់គណរដ្ឋមន្ត្រី។

លោក ឯក ថា ធ្លាប់បំរើការជាអតីតអ្នកកាសែត Cambodia Daily និង លោកធ្លាប់ចេញទៅសិក្សាបំពេញវិជ្ជាជីវៈសារព័ត៌មានបន្ថែមក្នុងសកលវិទ្យាល័យក្នុងសហរដ្ឋ អាមេរិកផងដែរ។

សពរបស់លោកឯកថានឹងត្រូវរៀបចំតាមប្រពៃណិតនៅស្រុកកំណើត របស់លោកដែលស្ថិតនៅភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner