យូអិន៖ ជនស៊ីវិលសរុប 249នាក់ស្លាប់ និង 553នាក់ទៀតរងរបួស នៅក្នុងសប្តាហ៍ដំបូងនៃជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី

កៀវ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍បញ្ជាក់ថា ជនស៊ីវិលសរុបចំនួន 249នាក់បានស្លាប់ និង 553នាក់ទៀតរងរបួសនៅក្នុងសប្តាហ៍ដំបូងនៃអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន។

អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើននៃជនស៊ីវិលត្រូវបានបង្កឡើងដោយកាំជ្រួច ការវាយប្រហារតាមដែនអាកាស ការបាញ់ផ្លោង និងផលប៉ះពាល់នៃការផ្ទុះផ្សេងៗទៀត។ តួលេខ នេះ គ្របដណ្ដប់ លើ ពេលវេលា ចន្លោះ ម៉ោង ៤ ទៀបភ្លឺ ( ម៉ោង ក្នុងតំបន់) ថ្ងៃទី ២៤ កុម្ភៈ នៅពេល រុស្ស៊ី បញ្ជូន ទ័ព ចូល អ៊ុយក្រែន និង ចុង ថ្ងៃ ពុធ ទី ២ ខែមីនា ឆ្នាំ២០២២។ កាល ពី ថ្ងៃ ពុធសប្តាហ៍នេះ យោធា រុស្ស៊ី បាន លាតត្រដាង ជា លើក ដំបូង នូវ ការស្លាប់ទាហាន របស់ ខ្លួន និង ខាងភាគី អ៊ុយក្រែន។

បេីតាមក្រសួងការពារជាតិរុស្ស៊ី ទាហានរុស្ស៊ី ៤៩៨នាក់បានស្លាប់ និងជិត ១.៦០០នាក់រងរបួស។ ពួកគេបាននិយាយថា យោធាអ៊ុយក្រែន និងទាហានស្តាំនិយមជ្រុលបានបាត់បង់ទាហានយ៉ាងហោចណាស់ 2.870នាក់ ខណៈ 3.700នាក់ផ្សេងទៀតរងរបួស។ ទីក្រុងម៉ូស្គូ បន្ថែមថា ទាហានអ៊ុយក្រែនចំនួន ៥៧២នាក់ ត្រូវបានចាប់ឃុំខ្លួន។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងក្នុងសប្តាហ៍នៃការប្រយុទ្ធគ្នា នេះ ដែលប្រហែល 2% នៃចំនួនប្រជាជនសរុបរបស់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner