លោក ហ្សេលែនស្គី ៖ ការ ចូល រួម ជាមួយ សហភាព អឺរ៉ុប មិន មែន ជា អាទិភាព កំពូល សម្រាប់ អ៊ុយក្រែន ទេ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានសារភាពនៅព្រហស្បតិ៍ថា ការចូលរួមជាមួយសហភាពអឺរ៉ុប មិនមែនជាអាទិភាពចម្បងសម្រាប់ទីក្រុងកៀវ នោះទេ ខណៈដែលប្រទេសខ្លួនកាន់តែមានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ ចំពេលមានជម្លោះយោធាដែលកំពុងបន្តជាមួយរុស្ស៊ី ។

លោក ហ្សេលែនស្គី បាននិយាយដូច្នេះថា ខ្ញុំជឿជាក់ថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប (EU) មិនមែនជាអាទិភាពកំពូលនៅពេលនេះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺសន្តិសុខ និងសង្រ្គាម។ ការ លើក ឡើង បែបនេះ របស់លោក ហ្សេលែនស្គី ធ្វេី ឡើង ប៉ុន្មាន ថ្ងៃ បន្ទាប់ ពី ទីក្រុង កៀវ បាន ដាក់ សំណើ ចូល ជា សមាជិក ជា ផ្លូវ ការ ជាមួយសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដេីមសប្តាហ៍នេះ លោក ហ្សេលែនស្គី បានអំពាវនាវឱ្យប្លុកនេះទទួលយកអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយពង្រឹងបន្ថែមទៀតនូវការជំរុញឱ្យមានសមាជិកភាព ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅសភាអឺរ៉ុបនៅថ្ងៃបន្ទាប់ តាមវីដេអូអនឡាញ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner