ព្រឹកនេះ ថៃថា ឆ្លងជាង ២ម៉ឺននាក់ ស្លាប់ ៥៤នាក់ទៀត
ក្រសួង សុខាភិបាល ថៃបាន ប្រកាស នៅ ព្រឹក ថ្ងៃ សុក្រទី៤ មីនា ២០២២ថា ប្រទេស ថៃ មានមនុស្ស ស្លាប់ ដោយសារ ជំងឺ កូវីដ-១៩ ចំនួន ៥៤នាក់ បន្ថែម ទៀត និង ករណី ថ្មី ២៣៨៣៤ ករណី ក្នុង រយៈពេល ២៤ម៉ោង មុន នេះ។
សម្រាប់ការប្រកាសថ្ងៃនេះ ករណីក្នុងស្រុកមានចំនួន ២៣៦៨៨ ករណី និងនាំចូល ១៤៦ករណី។
ចាប់តាំងពីជំងឺរាតត្បាត នៅដើមឆ្នាំ ២០២០មក មានករណី Covid-19 ចំនួន ២ ៩៨១ ៩៩៦ ២,981,996នាក់ ហើយក្នុងនោះមាន ៧៥៨៥៦១ករណីហើយ នៅឆ្នាំ២០២២ ជាមួយនឹងការជាសះស្បើយពេញលេញ ជាង ២.៧លាន រហូតមកដល់បច្ចុប្បន្ន។ អ្នកស្លាប់សរុបមានចំនួន ២៣១២៤នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតរួមទាំង ១៤២៦នាក់ រហូតមកដល់ពេលនេះ ៕ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ