អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤៤២លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាននាក់ និងជាសះស្បើយ ៣៧៤លាន៩៣ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៤២,៣៣១,៩៣៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០០១,៤៩៤នាក់ និងជាសះស្បើយឡើងវិញ ៣៧៤,៩៣១,០២៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០,៨៤៣,៥៧០នាក់ ស្លាប់ចំនួន ៩៨១,៧២៩នាក់ និងជាសះស្បើយចំនួន ៥៤,១៣៦,៩៦៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៩៥១,២៦២នាក់ ស្លាប់ចំនួន ៥១៤,៦២០នាក់ និងជាសះស្បើយ ៤២,៣៥៦,៦៨២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៨,៩០៦,២១៤នាក់ ស្លាប់ ៦៥០,៦៤៦នាក់ និងជាសះស្បើយ ២៦,៨១០,២៨៦នាក់ ៕ ប្រភព៖ worldometers ដោយ៖ ឈឹម ទីណា