សង្គ្រាមរុស្សុី-អ៊ុយក្រែន ធ្វើឱ្យក្រុមប្រទេសអឺរ៉ុបដែលតែងតែជ្រកក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ទៅក្នុងគ្រប់ទិសតំបន់នៃពិភពលោកច្រាសច្រាល់របើកក្បាំងមុខដែលគេពាក់តាំងពីក្រោយសង្គ្រាមលោកលើកទី២

អត្ថបទដោយ៖
AMS OneMinute

សង្គ្រាមរុស្សុី-អ៊ុយក្រែន ធ្វើឱ្យក្រុមប្រទេសអឺរ៉ុបដែលតែងតែជ្រកក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ទៅក្នុងគ្រប់ទិសតំបន់នៃពិភពលោកច្រាសច្រាល់របើកក្បាំងមុខដែលគេពាក់តាំងពីក្រោយសង្គ្រាមលោកលើកទី២ នោះគឺ (១) ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និង(២) សមភាពរវាងប្រជាជាតិនានា។

ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានដែលគេតែងលើកឡើងនៅពេលនេះត្រូវថោកជាងសំរាមបន្ទាប់ពីពួកគេបានសម្រេចបិទមិនឱ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណាដែលគេយល់ថាគាំទ្រដោយរុស្សុី។ ឯសមភាពប្រជាជាតិក៏ត្រូវរង្គោះរង្គើនៅពេលដែលគេបើកទ្វារទទួលអ្នកភៀសខ្លួនអ៊ុយក្រែនជិត ១លាននាក់ តែទទួលចំនួនតិចតួចប៉ុណ្ណោះចំពោះអ្នកភៀសខ្លួនពីមជ្ឈឹមបូព៌ា និងអាហ្វ្រិក។

✍🏽 KK
📷 Online

ads banner