លោក ហ្សេលែនស្គី៖ អ្នកស្ម័គ្រចិត្តបរទេសប្រមាណ ១៦,០០០នាក់កំពុងធ្វើដំណើរមកកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី នៅថ្ងៃព្រហស្បតិ៍និយាយថា អ្នកស្ម័គ្រចិត្តបរទេសប្រហែល ១៦,០០០នាក់កំពុងធ្វើដំណើរមកកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយលោកបន្ថែមថា ពួកសកម្មប្រយុទ្ធកំពុងមក ខណៈទីក្រុងកៀវបន្តទទួលបានជំនួយយោធាយ៉ាងច្រើនពីបរទេស។

លោក ហ្សេលែនស្គី បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ុយក្រែនបន្តទទួលបានអាវុធជារៀងរាល់ថ្ងៃពីដៃគូ និងពីមិត្តពិតប្រាកដរបស់យើង… អ៊ុយក្រែនកំពុងស្វាគមន៍អ្នកស្ម័គ្រចិត្តបរទេសដែលកំពុងមកប្រទេសរបស់យើង។

លោកបន្តថា ដំណាក់កាលដំបូងមានប្រហែល ១៦,០០០នាក់… ពួកគេមកការពារសេរីភាព ការពារជីវិតសម្រាប់ពួកយើង សម្រាប់មនុស្សគ្រប់គ្នា… ហើយវានឹងក្លាយជាជោគជ័យ… ខ្ញុំជឿជាក់ដូច្នេះ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានប្រកាសបង្កើតកងទ័ពអន្តរជាតិការពារដែនដី ដែលជាអង្គភាពប៉ារ៉ា (paramilitary) គាំទ្រដោយរដ្ឋ ចំពោះយុទ្ធជនបរទេសដែលចង់ចូលរួម។ ប្រទេសជាច្រើននៅអឺរ៉ុបបាននិយាយរួចហើយថា ពួកគេនឹងមិនរារាំងពលរដ្ឋរបស់ពួកគេពីការធ្វើដំណើរទៅប្រយុទ្ធនៅអ៊ុយក្រែនទេ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner