ឧត្តមសេនីយ៍ឯក លៀង ភារម្យ ៖ មន្រ្តីនគរបាលចាស់ចូលនិវត្តន៍ នៅតែជាអ្នកនាំផ្លូវយ៉ាងល្អសំរាប់មន្ត្រីវ័យក្មេងជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នង ការនគរបាលជាតិ បានឱ្យដឹងថា មន្រ្តីនគរបាលចាស់ចូលនិវត្តន៍ទៅហើយ គឺនៅតែជាអ្នកនាំផ្លូវយ៉ាង ល្អសំរាប់មន្ត្រីវ័យក្មេងជំនាន់ក្រោយ ។ មន្រ្តីវ័យចាស់ គឺជាអ្នកដែល បានឆ្លងកាត់ការងារ បទពិសោធន៍យ៉ាងច្រើន ពិសេសការងារស្នូលនៅក្នុងនាមជាមន្រ្តីនគរបាលការពារព្រំដែនគោក ទាំងកិច្ចការងារបង្គោល និងការបោះបង្គោលព្រំដែន ក៏ដូចជាកិច្ចសហការ ជាមួយនិងបណ្តាប្រទេសជិតខាង ។

ការថ្លែងបញ្ជាក់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅក្នងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឱកាសសំណេះសំណាលជាមួយនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ០២រូប អតីតអនុប្រធាននាយកដ្ឋាន ដែលទើបចូលនិវត្តន៍ ដើម្បីថ្លែងអំណរគុណ និងជូនថវិកា និង កាដូរអនុស្សាវរីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាលជាតិក្រោមឱវាទ រួមទាំងមន្ត្រីនគរបាល ចូលនិវត្តន៍ដែលធ្លាប់មានស្នាដៃ ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាម បន្ទាត់ព្រំ ដែននាពេលកន្លងមក ។

ឯកឧត្តម បានគួសបញ្ជាក់បន្ថែម ក្រៅពីកិច្ចការងារការពារនៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ដល់សុខភាពសារធារណៈ ជាសកល ផងដែរ ហើយមន្រ្តីនៃនាយកដ្ឋាននគរបាលព្រំដែនគោក បានចូលរួមសហការយ៉ាងជិតស្និត ជាមួយ អាជ្ញាធរ មូលដ្ឋាន ផ្នែកពាក់ព័ន្ធ ពិសេសក្រុមគ្រួពេទ្យ នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីការពារ ក៏ដូចជាទប់ស្កាល់ការចេញចូល របស់ប្រពលរដ្ឋ នៅក្នុងស្ថានការណ៍ នៃការឆ្លងរីករាលដាលមានការកើនឡើងនាពេលកន្លងមក ទល់និងបច្ចុប្បន្ន ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលតម្រូវឱ្យកងកម្លាំងនគរបាលការពារព្រំដែនត្រូវបន្ថែមម៉ោងនិងពេលល្បាត ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានគួសបញ្ជាក់ថា គោលនយោបាយដែល បានដាក់ចេញដោយ ឯកឧត្តមសន្តិបណ្ឌិត ណេត សាវឿត អគ្គស្នងការនគរបាលជាតិ បានតម្រូវឱ្យមានការសហការ គ្នារវាងមន្រ្តីចូលនិវត្តន៍ ជាមួយនិងមន្រ្តីបន្តវេន គឺចែករំលែកនូវបទពិសោធន៍ការងារ ដែលបានអនុវត្តន៍ នាពេលកន្លងមក ជូនដល់មន្រ្តីវ័យក្មេង គឺពិតជាល្អដែលនិងជម្រុញឱ្យការបំពេញការកាន់តែល្អប្រសើរថែមទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner