ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជា សសរ ទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេន

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោកកាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួនបី នៃសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ ។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចូលរួម ក្នុងពិធី នោះ ដែរ។

ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន អបអរសាទរចំពោះដំណើរទៅមុខដែលកើតចេញពីការរួមគ្នាកសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ធំធាត់រីកដុះដាល សាយភាយទាំងក្នុងនិងក្រៅប្រទេស។លោកបាន ក្រើនរំឭកផងដែរ ដល់ យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបាន ខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយ សមត្ថភាព ខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសា ង សង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិង កំពុង យកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវី-១៩រហូតបានទទួលជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តមឧត្តមសេនីយ៍ឯកក៏ បានសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែង បានយកចិត្តទុកដាក់គិតគូរជាអាទិភាពដល់វិស័យអប់រំ និងការ បណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភ គាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីកសាងសាលារៀន ទូទាំងប្រទេសប្រយោជន៍ក្នុងការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ៕ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner