សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ១៣២នាក់ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនរាជធានីភ្នំពេញ

ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្ស សង្គ្រោះ ជាតិប្រចាំ ប្រទេស ថៃចំនួន១៣២នាក់ បានប្រកាសចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ពិធីបញ្ចូលសមាជិកទាំងនេះ បានធ្វើឡើងក្រោមអធិបតីឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។

លោក លី រតនរស្មី អតីតប្រធានសកម្មជនប្រចាំប្រទេសថៃ បាន និយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមខ្លួន បាន លង់ជឿនូវកាបោកប្រាស់របស់ អតីតថ្នាក់ដឹកនាំគណបក្ស សង្គ្រោះ ជាតិ ប៉ុន្តែក្រោយពេលពិចារណាឱ្យបានល្អិតល្អន់ គឺមេដឹកនាំ អតីត បក្សនេះ មានតែការនិយាយ ប៉ុន្តែការអនុវត្តគឺគ្មាននោះទេ។

ថ្លែងទៅកាន់សមាជិកថ្មីទាំងនេះ ឯកឧត្តម ឃួង ស្រេង បានពាំនាំ ការ ផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ការពិចារណច្បាស់លាស់ ឈប់ ជឿលើការ បោកប្រាស់ ហើយ មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ។លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំគិតគូពី ជាតិមាតុភូមិ និងសុខទុក្ខរបស់ប្រជាជនយើង៕ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner