ជនសង្ស័យ០៣នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ដាក់ខ្នោះ ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣ នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

    ក្នុងរបាយការណ៍បានបញ្ចាក់ថា  ជនសង្ស័យ៣នាក់រួមមាន ៖ ទី១ ឈ្មោះ សៀ ពិសិដ្ឋ  ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២,ឈ្មោះ ហុច គង់  ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ទី៣, ឈ្មោះ ហេង សំណាង  ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក ស្នាក់នៅ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
    ចំណែកវត្ថុតាងដកហូតបានមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៧កញ្ចប់ថង់តូច។

    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner