សមាគមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោTYDA បានជួយប្រជាពលរដ្ឋ៣នាក់ផ្សេងទៀត ក្រោយពីពួកគេមានជំងឺធ្ងន់ធ្ងរពិបាកព្យាបាល

អត្ថបទដោយ៖
Kien Sereyvuth

សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន៣ ករណីទៀតហើយ ដល់ប្រជាពលរដ្ឋដែលមកពីខេត្ត៣ផ្សេងគ្នាតាមរយៈការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី។ អ្នកស្រី ឆេ ពិដោរ អាយុ៣៦ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុក រស់នៅភូមិក្បាលកោះ ឃុំក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីជំងឺបេះដូងរីក។ យុវជន តាំង លីហួត អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីជំងឺបេះដូងប្រហោង និងកុមារា ចាន់ណា ឌីណេត អាយុ៥ឆ្នាំ រស់នៅភូមិតាប៉ាវ ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីជំងឺបេះដូងប្រហោង។ ប្រជាពលរដ្ឋបានទទួលការពិនិត្យ និងព្យាបាលដោយគិតថ្លៃបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាប្រកបដោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈបងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តែងតែបានផ្ដល់នូវស្នាមញញឹម និងក្តីសង្ឃឹមថ្មីតាមរយៈការពិនិត្យ និងការព្យាបាលឥតគិតថ្លៃ ដែលគិតមកដល់ពេលនេះ សមាគមបានព្យាបាលជូនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ និងបានបញ្ជូនមកព្យាបាលបន្តចំនួនជាង៦ពាន់នាក់ហើយ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner