គ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅតាមផ្សារទំនើប និងមីនីម៉ាតមួយចំនួននៅក្នុងខេត្តសៀមរាប សម្រាប់ប្រជាពលរដ្ឋទូទៅនៅតែជារឿងសំខាន់មិនអាចទ្វេសប្រហែសបានឡើយ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យនៅតាមទីផ្សារទំនើប និងមីនីម៉ាតនានាក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ និងបានធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឬ អាជីវករ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីរបៀបប្រើសប្រាស ចេះរៀបចំទុកដាក់ នឹងវេចខ្ចប់ឲ្យបានល្អប្រសើរ ប្រកបដោយអានាម័យខ្ពស់មុននឹទិញ ឬ ដាក់តាំងលក់នៅតាមទីផ្សារផងដែរ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារទាំងនោះ នៅហាងស្មាយម៉ាត និងហាង ចៅ សាំង ហុក ក្នុងក្រុងសៀមរាប។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបបានលើកឡើងថា៖ ដើម្បីការពារឲ្យមានសុវត្ថិភាពដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះ ដូច្នេះមន្រ្តីកាំកុងត្រូលរបស់យើងនៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យស្វែងរកទៅលើរបស់ដែលមានភាពមិនប្រក្រតី នៃម្ហូបអាហារទាំងនោះជាប្រចាំ។

មន្ត្រីជំនាញសាខាកាំកុងត្រូលរបស់យើងបានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ខូចគុណភាព និងហួសសុពលភាព នៅតាមទីផ្សារផ្សែងៗ នៅក្នុងខេត្តសៀមរាបជាច្រើនលើកច្រើនសាររួចមកហើយ នឹងជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យបានយល់ដឹងពីសារៈសំខាន់នៃការមើលទំនិញ និងការរៀបចំដាក់តាំងលក់ឱ្យបានត្រឹមត្រូវ និងលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្តថា យើងបានធ្វើការចុះផ្ទាល់ និងណែនាំផ្ទាល់ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ទំនិញដែលគ្មានការអនុញ្ញាត គ្មានផ្លាកសញ្ញាត្រឹមត្រូវ និងទំនិញខូចគុណភាព ហួសសុពលភាព កុំឱ្យមានចរាចរណ៍ដាក់តាំងលក់នៅលើទីផ្សារ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ទាំងថវិកា និងពេលវេលាថែមទៀតផង។

លោកបានបញ្ជាក់ថា៖ ដើម្បីឲ្យយើងមានសុខភាពល្អ និងការបរិភោគប្រកបដោយអនាម័យខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋ និងជីវករទាំងអស់ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងជួយផ្សព្វផ្សាយបន្ត អំពីការយល់ដឹង ដែលមន្រ្តីជំនាញ បានធ្វើការចុះណែនាំជាប្រចាំ សំដៅពង្រឹងការថែរក្សាការពារសុខភាពជាចម្បងក្នុងការរស់នៅនាពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា ម្ហូបចំណីអាហារ និងគ្រឿងកំប៉ុងផ្សេងៗ ដែលបានដាក់តាំងលក់នៅក្នុងហាង ស្មាយ ម៉ាត និងហាង ចៅ សាំង ហុក ក្នុងក្រុងសៀមរាបនេះ បន្ទាប់ពីបានត្រូតពិនិត្យ និងធ្វើតេស្តរួចមក គឺពុំបានរកឃើញនូវសារធាតុគីមីដែលត្រូវបានគេដាក់ទៅលើចំណីអាហារដើម្បីឲ្យរក្សាទុកបានយូរ នឹងផុតកំណត់ហួសកាលបរិច្ឆេទនោះឡើយ ចំពោះម្ហូបចំណីទាំងអស់នោះ  វាមានលក្ខណ:ល្អបែបធម្មជាតិ និងមានសុវត្ថិភាពថែមទៀតផង៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner