អបអរសាទរក្រុមកីឡាការិនីកម្ពុជាទី១ និងក្រុមទី២ លើវិញ្ញាសា៣ទល់៣ បានឡើងទៅវគ្គបន្តទៀតដូចគ្នា ប៉េតង់ពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ ក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមជើងឯកឆ្នាំចាស់បារាំង  ក្នុង ១០ លទ្ធផល ៨ ។

ស្របពេលដែល ក្រុមកីឡាការិនីកម្ពុជាទី២ មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា វង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមកីឡាការិនី ម៉ាឡេស៊ី លើវិញ្ញាសា៣ទល់៣ ក្នុងលទ្ធផល ១០ទល់៩ ។

រីឯក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ ត្រូវប្រកួត ជាមួយក្រុមយុវជនថៃ នៅវេលាម៉ោង ៣:៣០ រសៀលនេះ ។ មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា បានធ្លាក់ហើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner