អំណោយមួយចំនួន និងថវិកា ៣លាន ៧សែនរៀល របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានផ្តល់ជូនគ្រួសារសព អតីតអនុប្រធានចាត់តាំងខេត្ត

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណារាស្រ្ត មណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អម សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២
បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កុល សុភឿន អតីតអនុប្រធានចាត់តាំងខេត្តកំពង់ឆ្នាំង បំរើការងារពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០០៥ បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ គេហដ្ឋានស្ថិតនៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ លោកជំទាវ អ្នកតំណាងរាស្រ្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកនូវថវិកាចំនួន ៣
លាន ៧សែនរៀល អង្ក មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ី ម៉ាស់ របស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក កុល សុភឿនផងដែរ ។

លោកជំទាវ កែ ច័ន្ទមុនី មានប្រសាសន៍ថា ការបាត់បង់ លោក កុល សុភឿន ជាការបាត់បង់ថ្នាក់ដឹកនាំមួយរូបដែលជាអតីតអ្នកដឹកនាំដ៏ល្អម្នាក់ របស់ខេត្តកំពង់ឆ្នាំង ពោរពេញដោយសមត្ថភាព ទឹកចិត្តល្អ យោគយល់ អធ្យាស្រ័យ និងទំនាក់ទំនងល្អជាមួយ ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីក្រោមឱវាទ ដោយកន្លងមកនេះ ទទួលបាននូវការគោរពស្រឡាញ់ ពីថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ។ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក កុល សុភឿន សូមបានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner