ឯកឧត្តម ហ៊ុន ម៉ានី៖ យើងជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានថ្លែងទៅកាន់សមាជិក សមាជិកា ទើបបញ្ចូលថ្មីថា៖ “យើងជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលដល់យើងត្រឡប់មកវិញ ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល។”
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ឃុំ សរុបមានចំនួន៣៤៨នាក់ ស្រី១៧៩នៅទីស្នាក់ការគណបក្សឃុំព្រះស្រែ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ដោយមានារចូលរួមពីឯកឧត្តម លី សុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្ស ជាច្រើនរូបទៀត។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តទៀតថា “ក្រៅពីការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន សមាជិក សមាជិកាថ្មី ដែលចូលរួមជាមួយក្រុមគ្រួសារដ៏ធំរបស់យើងនៅថ្ងៃនេះ ត្រូវបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណបក្សដើម្បីឱ្យកាន់តែមានទំនុកចិត្ត។”
ដោយ៖ពលជ័យ