សមាជិកថ្មីមកពីគណបក្សដទៃជិតមួយពាន់នាក់ មកចូលរួមជាមួយគណបក្សប្រជាជនឃុំកណ្តោលជ្រុំ

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត បានរំលឹកដល់សមាជិកថ្មីប្រមាណជិតមួយពាន់នាក់ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ត្រូវបន្តគាំទ្រ និងផ្សព្វផ្សាយពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចប្បន្ន។

ការថ្លែងនេះ នៅព្រឹក ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ ក្នុងពិធី បញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ ក្រោមអធិបតីភាព ឯកឧត្តម វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្ដម ប្រធានបានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដទៃបានមករួមរស់ជីវភាពគណបក្សប្រជាជនកម្ពុជា ដេីម្បីការអភិ វឌ្ឍនិងលេីកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសេីរ និងរីកចម្រេីន ទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម វង សូត បានស្នេីសុំដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមផ្សព្វផ្សាយពីស្នាដៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិពីបាតទទេ មកមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដេីម្បីការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងការរីកចម្រេីនបន្ថែមទៀត។

សូមជម្រាបជូន ថា សមាជិក ថ្មីដែលបានបញ្ជូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំកណ្តោលជ្រុំ ក្នុងឱកាសនោះមានចំនួនសរុប៨៤៥នាក់ ដោយមានមកពីគណបក្សសង្គ្រោះជាតិចំ នួន៨២នាក់ មកពីគណបក្សហ៊្វុនស៉ីនប៉ិច ចំនួ ន២២នាក់ និងយុវជនទេីបគ្រប់អាយុដែលជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជា ចំនួ ន៧៤១នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner