ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវដង្ហែរ និងបូជាព្រះសព នៅព្រឹកថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកា ខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវដង្ហែរ និងបូជាព្រះសព នៅព្រឹកថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកា ខាងមុខនេះ ។

យោងតាមស្មារតីនៃកិច្ចប្រជុំ ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ជំវិញការរៀបចំបុណ្យព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ដែលដឹកនាំដោយកិច្ចប្រជុំដោយ ឯកឧត្តម ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃព្រហស្បត៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវប្រារព្ធពិធីដង្ហែរ និងបូជាព្រះសព នៅព្រឹកថ្ងៃចន្ទ័ ១៤ រោច ខែកត្តិក ត្រូវនិងទី២៥ ខែវិច្ឆិកា ខាងមុខនេះ ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី។

នៅក្នងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានលើកឡើងផងដែរពាក់ពន្ធទៅនឹងក្បូនដង្ហែរព្រះសព និងចេញដំណើរចេញពីទីតម្កល់ព្រះសព វត្តបទុមវត្តីរាជវរារាម ឆ្ពោះទៅកាន់មហាវិថីព្រះសុរាម្រឹត ដល់មហាវិថីព្រះសុរាម្រឹបត់ស្តាំទោវិមានឯករាជ្យ និងហែរឆ្ពោះមកបូជាព្រះសពនៅមុខវត្តបុទមវត្តិរាជរារាម នារាជធានីភ្នំពេញ។ នៅក្នុងក្បូនដង្ហែរព្រះសព និងមានមានផែនព្រះញាតិវង្ស ញាតិមិត្តព្រះសព ផែនមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គ្រប់មន្ទីរក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ សិស្សានុសិស្ស ។

មុននឹងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តម ប្រធានអង្គប្រជុំ បានសំណូមពរទៅដល់សមាជិក សមាជិការ គ្រប់បណ្តា ក្រសួងស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខិតខំអនុវត្តនូវភារកិច្ចដែលបានប្រគល់ជូន ឱ្យទទួលបានលទ្ធផល្អប្រសើរផងដែរ។
សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សូមជម្រាបថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ តម្កល់ធ្វើបុណ្យតាមព្រះរាជបវេណី នៅក្នុងវត្តបុទុមវតី។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner