លោកឧកញ៉ា ទៀ វិចិត្រ ជួយគ្នាក្នុងគ្រាមានអាសន្ន
អត្ថបទដោយ៖
ចាន់ វិចិត្រ
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៏មានថា មានលោកយាយ ចាស់ជរាម្នាក់ មានអាការៈវិលមុខក្ដៅខ្លួនហើយក្អួត ត្រូវការបញ្ជូនយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោក បានចាត់បញ្ជូនក្រុមការងារ និងអូប័រពេទ្យរបស់ ក្រុមហ៊ុន G.T.V.C ទៅទទួលយកអ្នកជំងឺ ដឹកបញ្ជួនមកកំពង់ផែ ក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ “ជួយគ្នាក្នុងគ្រាអាសន្ន”។
អ្នកជំងឺ ឈ្មោះ រាជ្យ មាច អាយុ ៧៧ឆ្នាំ រស់នៅភូមិ-សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។