ពិធីដាក់ឲ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ ទ្រី ភាព អុីមផត អិចផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង

អត្ថបទដោយ៖
Kien Sereyvuth

ពិធីដាក់ឲ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ ទ្រី ភាព អុីមផត អិចផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ទន្ទឹមនឹងការដាំដុះដើមកៅស៊ូ និងប្រមូលផលជ័រកៅស៊ូ ក្រុមហ៊ុនបានសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូមួយ នៅទីតាំងខាងលើ ។   រោងចក្រនេះ មានសមត្ថភាពផលិតជ័រកៅស៊ូក្រែប បានចំនួន ៣,៥តោន ក្នុងមួយម៉ោង។ ក្រៅពីប្រេីប្រាស់ជ័រកៅស៊ូពីចំការរបស់ខ្លួន  ក្រុមហ៊ុននឹងប្រមូលទិញជ័រកៅស៊ូពីប្រជាពលរដ្ឋ ក៏ដូចជាពីបណ្តាក្រុមហ៊ុនផ្សេងៗទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ទ្រី ភាព អុីមផត អិចផត បានទទួលការអនុញ្ញាតវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងវិនិយោគដំាដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ លើផ្ទៃដីចំនួន៤.៨០០ហិកតា រួមជាមួយផ្ទៃដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុនចំនួន ១.៦០០ហិកតាទៀត សរុបទាំងអស់ចំនួន ៦.៤០០ហិកតា រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះដើមកៅស៊ូរួចរាល់ចំនួន ៥.៤០០ហិកតា និងបានបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១.០០០នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner