ចិនទទួលយន្តហោះទី១០០ពីក្រុមហ៊ុន Boeing ដែលខ្លួនបញ្ជាទិញ
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មានស៊ីនហួរបានចេញផ្សាយនៅថ្ងៃនេះថា ក្រុមហ៊ុនផលិតយន្ដហោះធំបំផុតលើលោករបស់អាមេ៉រិក Boeing កាលពីថ្ងៃពុធទី២០ វិច្ឆិកា ២០១៩ម្សិលមិញ បានប្រគល់យន្ដហោះធុន 787-9 Dreamliner គ្រឿងទី៦ ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនជូនយ៉ាវ (Juneyao Airlines) ហើយនេះគឺជាយន្ដហោះម៉ូដែល Boeing 787 ទី ១០០ គត់ដែលត្រូវបានទិញដោយផ្ទាល់ ពីសំណាក់ឧស្សាហកម្មអាកាសចរណ៍ចិន។
ក្រុមហ៊ុន Juneyao Airlines ដែលបានបញ្ជាទិញយន្ដហោះ 787-9 Dreamliners ១០គ្រឿងបច្ចុប្បន្នកំពុងប្រតិបត្តិការយន្ដហោះចំនួន ០៥ គ្រឿងលើផ្លូវហោះហើរទាំងក្នុងស្រុក និងអន្តជាតិ។
ដោយឡែកយន្តហោះប្រទេសនេះ ក៏កំពុងធ្វើប្រតិបត្តិការនៅក្នុង ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតរបស់ចិនផងដែរ ដោយបូកសរុបចូលគ្នាទៅគឺ ១០០គ្រឿងគត់ ហើយក្នុងមួយគ្រឿងៗគឺមានតម្លៃជិត ២៥០លានដុល្លារអាមេ៉រិក៕ធ.ដ