ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ដើម្បីកាត់បន្ថយការជាប់បំណុលលើស លុបរបស់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ អតិថិជនម្នាក់ដែលខ្ចីប្រាក់មួយ ស្ថាប័នមាន ៧៧,៦ភាគរយ អតិថិជនម្នាក់ដែលខ្ចីប្រាក់ពីរ ស្ថាប័នមាន ១៨ភាគរយ អតិថជិនម្នាក់ខ្ចីបីស្ថាប័នមាន ៣,៧ភាគរយ និង អតិថិជនម្នាក់ខ្ចីរហូតដល់បួនស្ថាប័នមាន ០,៤ភាគរយ។នេះជាការលើកឡើង របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ធ្វើឡើងក្នុង ឱកាសដែលក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បាន ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ ដែលរំពឹងថា នឹងចូល រួម ទប់ស្កាត់បំណុលលើសលុប ឬកាត់បន្ថយការ ជាប់បំណុល វ័ណ្ឌក របស់ពលរដ្ឋកម្ពុជា និងការពារអតិថិជនដែលងាយ រងគ្រោះ។

លោកបណ្ឌិតបន្តថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន ១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ប្រាំឆ្នាំក្រោយ ដោយមើល ឃើញអំពីភាពចាំបាច់នៅក្នុងការជំរុញ និងពង្រឹងកិច្ច ការពារ អតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារ និង ហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការ បរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារកម្ពុជា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ បានសម្រេចលើគម្រោងជាមួយ សមាគមមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កើតក្រមប្រតិបត្តិនៃវិស័យ ធនាគារ ហិរញ្ញវត្ថុនេះឡើង បានអនុម័តដោយក្រុមប្រឹក្សា ភិបាល សមាគមធនាគារកម្ពុជា នៅខែកក្កដា ឆ្នាំ ២០២១។

ចំណែក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ក្រមប្រតិបត្តិនៃវិស័យ ធនាគារ និងហិរញ្ញវត្ថុបានផ្តោតយ៉ាងសំខាន់លើហិរញ្ញប្បទាន ដោយទំនួលខុសត្រូវ និងការអនុវត្តវិធានផ្តល់ឥណទានដើម្បី កាត់បន្ថយតនូវហានិភ័យនៃបំណុលច្រើនលើសលុប តាម រយៈ ការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់ កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដារមួយ ។ដើម្បីធានាថា គ្រឹះស្ថានហិរវញ្ញវត្ថុទាំងអស់អនុលោមទៅ តាម វិធាន ផ្តល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើត យន្តការតាមដាន ត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តវិធាន តាមរយៈការបង្កើត ឌេសប៊ដ (dashboard) ដើម្បីធ្វើការ គ្រប់គ្រងត្រួតពិនិត្យវាយតម្លៃ។

នៅក្នុងក្រមនេះ បានចែងយ៉ាងច្បាស់ឱ្យមានការប្រមូល បំណុល ប្រកបដោយក្រមសីលធម៌ខ្ពស់ មិនមានការ បង្ខិត បង្ខំ គម្រាមកំហែងដល់អតិថិជនឡើយ ប្រសិនបើអតិថិជន មានបំណុលឬកម្ចីមិនអាចសងរួច បុគ្គលិកធនាគារត្រូវធ្វើការ សិក្សាស្វែងយល់សិក្សា ឱ្យបានស៊ីជម្រៅពីបញ្ហាដែល អតិថិជន បាន ជួបប្រទះ។

ប្រសិនមន្រ្តីឥណទានធ្វើខុសក្រមនេះ នឹងធ្វើតាមវិធានការ រដ្ឋបាលទៅតាមកំហុស ប្រសិនខុសធ្ងន់ធ្ងរអាចឈានទៅ ដល់ការ បញ្ឈប់ជាបន្ទាន់ផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពី ការដាក់ឱ្យប្រើប្រាស់ ក្រមប្រតិបត្តិនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ នឹងជំរុញឱ្យកំណើន ក្នុងវិស័យធនាគារក្នុង ឆ្នាំ២០២២ នេះ កើនឡើងជាងឆ្នាំ២០២១៕
ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner