ក្រុមយុវជនកម្ពុជាទី២ បានឈ្នះ ក្រុមយុវជនឡាវ លើវិញ្ញាសា ៣ទល់៣ ក្រុមកម្ពុជាទី១ ចាញ់សិង្ហបូរី ប៉េតង់ពិភពលោក
ការប្រកួតប៉េតង់ ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ នៅពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ក្រុមយុវជនកម្ពុជាទី២ ឈ្នះឡាវ ឯក្រុមយុវជនទី១ ចាញ់ សិង្ហបីរី លើវិញ្ញាសា ៣ទល់៣ មុននេះបន្តិច ។ ជាលទ្ធផល ក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះក្រុមយុវជនឡាវ ៩ទល់នឹង៨ ។
មួយគូទៀត គឺក្រុមយុវជនដែលមាន ទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា បានចាញ់ ក្រុមយុវជន សិង្ហបូរី ៩ទល់១០ ។ ខណ:ក្រុមនារីកម្ពុជាទី២ កំពុងធ្វើការប្រកួតជាមួយ ក្រុមនារី អេស្បាញ ។ ដោយក្រុមនារីកម្ពុជាទី១ ជួប ក្រុមនារី ថៃ ។
គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា៕ធ.ដ