កូរ៉េខាងត្បូងជំរុញឱ្យជប៉ុនចាត់វិធានការ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទំាងពីរ
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki នៅថ្ងៃពុធនេះ បានធ្វើការជំរុញឱ្យជប៉ុនចាត់វិធានការ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ។
ទន្ទឹមគ្នា រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងការនំាចេញរបស់ជប៉ុន នឹងធ្វើឱ្យខូចខាតទំាងកូរ៉េខាងត្បូង និងជប៉ុន ខណៈពេលដែលខ្សែសង្វាក់តម្លៃពិភពលោកចុះខ្សោយ ។
ការកត់សម្គាល់បែបនេះរបស់លោក Hong Nam-ki ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងត្បូង និងជប៉ុនបានបរាជ័យ ក្នុងការបង្រួមភាពខុសគ្នារបស់ប្រទេសទាំងពីរ នៅក្នុងកិច្ចចរចាលើកទី២ នៅសប្តាហ៍នេះ ក្នុងគោលបំណងដោះស្រាយបញ្ហាជម្លោះទ្វេភាគី ជុំវិញការរឹតត្បិតការនាំចេញរបស់ទីក្រុងតូក្យូ ៕ធ.ដ