លោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ ប្រជុំកម្លាំងនគរបាលគ្រប់ផ្នែក និងផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ស្នងការរាជធានី

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ ចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន ប្រជុំកម្លាំងគោរព ទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមាន ការ ចូលរួម ពីលោក លោក ស្រី អធិការរង លោក នាយផ្នែក នាយប៉ុស្ដិ៍ មន្ត្រី ក្រោម ឱវាទទាំងអស់។

ក្នុងការប្រជុំជួរនេះលោកអធិការបានណែនាំដល់ផ្នែកជំនាញត្រូវយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ពង្រឹកលើការល្បាត ទប់ស្កាត់ កុំឲ្យមានបទល្មើសនៅក្នុងមូលដ្ឋាន ការងារសន្ដិសុខ និងប្រុងប្រយ័ត្នជានិច្ចក្នុងពេលចុះប្រតិបត្តិការណ៍ ជាពិសេស ផ្នែកយុត្ដិធម៌ ។

លើសពីនេះលោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ សម្រាប់យក ទៅ អនុវត្ត តាម ផែន នីមួយៗ ឲ្យទទួលបាន ជោគជ័យ ពិសេស ការ ពារ សន្តិសុខ សណ្តាប់ ធ្នាប់ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូន ប្រជាពលរដ្ឋ នៅ ក្នុង ភូមិ សាស្ត្រ ខណ្ឌ ដង្កោ។

លោកអធិការក៏បានពង្រឹងដល់កងកម្លាំងទាំងអស់ត្រូវគោរពវិន័យកាត់សក់ខ្លី ហើយត្រូវថែរក្សាអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់ជាប្រចាំ និងវិធីការពារផ្សេងៗទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បំប្លែង ថ្មី ” អូមីក្រុង “៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner