រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៣ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៣ម៉ឺន ៤ពាន់ ៧៣៦ករណី និងការស្លាប់ថ្មីមានចំនួន ៥៤០នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងចំនួន៤៧៣ករណី និងការស្លាប់មានការកើនឡើងចំនួន ៦៥នាក់ បើប្រៀប ធៀបជាមួយនឹងការឆ្លង និងការស្លាប់កាលពី ថ្ងៃម្សិលមិញ ។
ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺប្រ ទេសវៀតណាម នៅតែជាប្រទេសមានតួលេខឆ្លងច្រើនជាងគេបង្អស់ដដែល ។