ផ្ទះពលរដ្ឋ៨៩ខ្នងរងការបំផ្លាញដោយខ្យល់កន្ត្រាក់នាខេត្តភាគឧត្តរនិងពាយព្យប្រទេស (Video Inside)
គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ៨៩ខ្នងនិងសាលារៀន២ខ្នង ក្នុងខេត្តចំនួន ២គឺខេត្តបាត់ដំបងនិងខេត្តឧត្តរមានជ័យ។ សេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះ បានកើតឡើងកាលពីថ្ងៃទី៧មីនាឆ្នាំ២០២២។
សេចក្តីរាយ ការណ៍បានរៀបរាប់ថានៅក្នុងខេត្តបាត់ដំបងគ្រោះធម្មជាតិក្នុងស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក បានប៉ះពាល់ផ្ទះពលរដ្ឋ៤៥ខ្នង និងសាលារៀន ២ខ្នង និងមិនបានឱ្យពលរដ្ឋណា ម្នាក់រង របួសឡើយ។
ចំណែកនៅក្នុងខេត្តឧត្តរមានជ័យ គ្រោះធម្មជាតិបានធ្វើឱ្យផ្ទះសំបែងប្រជា ពលរដ្ឋខូចខាតអស់៤៤ខ្នងដែលហេតុការណ៍បានកើតឡើងនៅក្នុងសង្កាត់សំរោងនៃក្រុង សំរោង។
ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុង ប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅក្នុងសប្តាហ៍នេះថែមទៀត។
នៅក្នុងខេត្តសៀមរាបនោះវិញ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឱ្យមនុស្សម្នាក់ស្លាប់និង ២នាក់បានរងរបួសក្នុងហេតុការណ៍មួយថ្ងៃទី៧មីនាឆ្នាំ២០២២។ អប្សរាណិតរាយការណ៍ពី ខេត្តសៀមរាប