ប្តីសម្លាប់ប្រពន្ធនៅចំថ្ងៃទី៨មីនា (Video Inside)
ស្ត្រីជាភរិយាម្នាក់ ត្រូវប្តីរបស់ខ្លួនបានសម្លាប់នៅថ្ងៃទី៨មីនានេះ ដែលនៅចំថ្ងៃដែលមាន ការលើកស្ទួយនិងការគោរពសិទ្ធិស្ត្រី។ ហេតុការណ៍ប្តីសម្លាប់ភរិយានេះ បានកើតឡើងនៅ ក្នុងខេត្តសៀមរាប។
ស្ត្រីអាយុ៤២ឆ្នាំ ឈ្មោះ សៅ គឹមហៀង ត្រូវប្តីរបស់ខ្លួនបានសម្លាប់ដោយ បុរសជាប្តីបានយកកាំបិតប៉័ងតោ និងកូនកាំបិតមុខស្រួច ចាក់និងកាប់ចំកញ្ចឹងកលើស្ត្រីរង គ្រោះជាភរិយា ក្នុងហេតុការណ៍កើតឡើងវេលាម៉ោង៥កន្លះព្រឹកថ្ងៃអង្គារនេះ នៅភូមិចុង កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បុរសប្តីជាឃាតករសង្ស័យត្រូវគេបញ្ចេញអត្ត សញ្ញាណឈ្មោះ ស្រេង សុខ អាយុ៤៧ឆ្នាំ។
សេចក្តីរាយការណ៍ពីមូលដ្ឋាន បាននិយាយថា មូលហេតុដែលឈានដល់ការសម្លាប់ភរិយារបស់ខ្លួន ដោយសារតែបុរសជាប្តីនោះ គឺជា មនុស្សមានជំងឺច្រើនប្រចាំកាយ និងតែងមិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធ។ បុរសជាប្តីនោះ តែងចោទថាភរិយារបស់ខ្លួនមិនបានយកចិត្តទុកដាក់មើលថែរក្សាម្តាយបង្កើតរបស់ខ្លួន ឡើយ។ មន្ត្រីអាជ្ញាធរបានថ្លែងថាក្រោយការសម្លាប់ភរិយារួច, បុរសជាប្តីនោះ បានចូលទៅ សារភាពដោយខ្លួនឯងនៅប៉ុស្តិ៍នគរបាលដើម្បីឱ្យគេចាប់ខ្លួន។