ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (Video Inside)

ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ នៅតែបន្ដកើតមានសម្រាប់ មួយសប្ដាហ៍ទៅមុខទៀតនេះ  ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ក្នុងកម្រិតខ្សោយ និងឥទ្ធិពលពីសម្ពាធទាបដែលកើតឡើងលើថៃនិងកម្ពុជា ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៩រហូតដល់ថ្ងៃ ទី១៥ ខែមីនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅក្នុងចន្លោះរវាងពីថ្ងៃទី៩ដល់ទី១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ។ ការព្យាការណ៍រវាងពីថ្ងៃទី១៣ដល់១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់ កន្ត្រាក់ ។ រីឯ សីតុណ្ហភាពកម្ដៅអប្បបរមា គឺមានរវាងពី ២៤ទៅ២៦ អង្សាសេ និងសីតុណ្ហ ភាពតម្ដៅអតិបរមា នឹងមានរវាងពី ៣៣ទៅ៣៦៥អង្សាសេ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន គឺអាចមានភ្លៀងធ្លាក់តិចតួច ។ ប៉ុន្ដែ នៅរវាងពីថ្ងៃទី១៤ដល់ទី១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ យោងតាមការព្យាករណ៍ តំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមាន សីតុណ្ហភាពកម្ដៅអប្បបរមារវាងពី ២៤ទៅ២៦ អង្សាសេ, ចំណែកសីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី៣៣ទៅ៣៦ អង្សាសេ។

ចំណែក តំបន់មាត់សមុទ្ទ នោះវិញ  នារវាងថ្ងៃទី១៣ដល់ទី១៥ ខែមិនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំនឹងខ្យល់កន្ត្រាក់ ។ យោងតាមការព្យាករណ៍ តំបន់ មាត់សមុទនេះ នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២២ទៅ២៥ អង្សាសេ, សីតុណ្ហ ភាពកម្ដៅអតិបរមានឹងមានរវាងពី ២៩ទៅ៣១ អង្សាសេ ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner