ប្រមុខការពារជាតិរុស្ស៊ី-តួកគីពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ (Sergei Shoigu) នៅថ្ងៃអង្គារបានធ្វើកិច្ចពិភាក្សាស្តីអំពីស្ថានភាពនៅអ៊ុយក្រែន ជាមួយសមភាគីទួរគីលោក ហ៊ូលូស៊ី អាខារ (Hulusi Akar)។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ប្រមុខការពារជាតិទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍន៍ជុំវិញស្ថានភាពនៅអ៊ុយក្រែន និង បានដោះស្រាយបញ្ហានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃក្រសួងការពារជាតិរវាងប្រទេសទាំងពីរ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ការសន្ទនានេះត្រូវបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ភាគីតួកគី។ នាឱកាសនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ (Sergei Lavrov) និងសមភាគីអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខេត្ត អាន់ថលលីយ៉ា (Antalya) ភាគខាងត្បូងនៃប្រទេសតួកគី នៅខាងក្រៅវេទិកាការទូត អាន់ថលលីយ៉ា។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ (Mevlut Cavusoglu)។

រដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ត្រីភាគី។ ហើយនៅថ្ងៃដដែលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) ក៏បានបញ្ជាក់ដែរថា លោក ឡារូវ និងលោក គូលេបា គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងអាន់ថលលីយ៉ា ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner