ថៃ៖ កូវីដមិនអាចបញ្ឈប់បុណ្យសង្ក្រាន្ត នាខែក្រោយទេ

បាងកក៖ ថៃប្រកាសថា ពិធីបុណ្យសង្ក្រាន្តនឹងរៀបចំឡើង នៅខែក្រោយ បន្ទាប់ពីផ្អាក២ឆ្នាំ ដោយសារកូវីដ១៩។ រាជរដ្ឋាភិបាលថៃបញ្ជាក់បន្ថែមថា វិធានការសុខាភិបាលនិងសុវត្ថិភាពនៅតែចាំបាច់ ក្នុងពេលរៀបចំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃទី៨ មីនាថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានផ្តល់ការធានាថា គ្រប់សកម្មភាពនិងការធ្វើដំណើរកម្សាន្ត ត្រូវបានអនុញ្ញាត ក្នុងពេលបុណ្យ ចាប់ពីថ្ងៃទី១៣ ដល់១៥ មេសា ២០២២។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដហៅកាត់ថា CCSA គ្រោងនឹងជួបប្រជុំគ្នា នាថ្ងៃទី១៨ មីនា ដើម្បីពិភាក្សាពីវិធានការសុវត្ថិភាពសុខភាពសាធារណៈ សម្រាប់ការរៀបចំពិធីបុណ្យប្រចាំឆ្នាំមួយនេះ។

យ៉ាងណាក៏ដោយ ថៃនៅតែបន្តឆ្លងកូវីដ ប្រចាំថ្ងៃ ចន្លោះពីជាង ១ម៉ឺនទៅជាង ២ម៉ឺននាក់ ស្លាប់រាប់សិបនាក់។ ជាក់ស្តែង នាថ្ងៃទី៩ មីនានេះ ថៃប្រកាសថា ឆ្លងជាង ២.២ម៉ឺននាក់ និងស្លាប់ប្រមាណ ៧០នាក់ទៀត ក្នុងពេល២៤ម៉ោង៕ ប្រភព៖ បាងកកប៉ុស្តិ៍ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner