វៀតណាម ជាងបីពាន់នាក់ហើយ ចេញពីអ៊ុយក្រែន

ហាណូយ៖ ជនជាតិវៀតណាមជាង៣.៥០០នាក់ហើយ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីយោធារុស្ស៊ីធ្វើប្រតិបត្តិការយោធានៅទីនោះ ជិត២សប្តាហ៍មកនេះ។

គិតត្រឹមល្ងាចថ្ងៃទី៨ ខែមីនា ជនជាតិវៀតណាម២ ២០០នាក់ ចេញពីទីនោះ ដល់ប្រទេសប៉ូឡូញ ដល់ប្រទេសរ៉ូម៉ានី ៨៣០នាក់ ដល់ហុងគ្រី ៣១០នាក់ ដល់ស្លូវ៉ាគី ១០០នាក់ ដល់រុស្ស៊ី ២០នាក់ នេះបើតាមក្រសួងការបរទេសវៀតណាម។

មុនពេលមានការប៉ះទង្គិចគ្នា គេដឹងថា ជនជាតិភាគតិចវៀតណាម ប្រមាណ៧ ០០០នាក់ រស់នៅអ៊ុយក្រែន ភាគច្រើនក្នុងរដ្ឋធានីកៀវតំបន់ខាគីវ និង អូដេសា៕ ប្រែសម្រួដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner