ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំប្រគល់ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀលជូនគ្រួសារសពអតីតយុទ្ធជនពិការ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹដសែន អញ្ជើញប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនពិការ លោក ង៉ុយ ភារម្យ បានទទួលលមរណភាពដោយរោគាពាធ ដល់លំនៅដ្ឋាន ភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាកជូន ដូចជា ចែកដីធ្លី ការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងបានផ្ដល់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់អំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ ៥០គ.ក .មីជាតិ ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ពីរយួរ និងបានផ្ដាំផ្ញើគ្រួសារសព ខិតខំថែរក្សាសុខភាពឲ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធាន ៣កុំ៣ការពាររបស់សម្តេចតេជោ ។

គ្រួសារសពអតីតយុទ្ធជនបានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមប្តេចជ្ញាចិត្តគាំទ្រការដឹកនាំប្រកបដោយកត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត ៕ ដោយ ៖ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner